Monday, September 25, 2017

វិធីថែទាំសម្រស់ងាយៗ!!! វិធី៣យ៉ាងដ៏សំខាន់ ដែលនឹងអាចធ្វើឲ្យអ្នកមើលទៅដូចអាយុ ១៨ឆ្នាំ…

មនុស្សស្រីជាច្រើនតែងតែខិតខំរកវិធីថែទាំសម្រស់ ទាំងបែបវិទ្យាសាស្ត្រ ដោយការប្រើថ្នាំ គ្រឿងសម្អាងនានា រួមទាំងតាមបែបធម្មជាតិដើម្បីឱ្យនៅតែមានភាពស្រស់ស្អាត និងពន្យារកាវិវឌ្ឍន៍នៃការបាត់បង់សម្រស់ទៅតាមពេលវេលា។ ខាងក្រោមនេះជាវិធីថែរក្សាសម្រស់ ៣យ៉ាង ដែលធ្វើឱ្យអ្នកស្រស់ស្អាត ក្មេងជាងវ័យ៖ វិធីថែទាំសម្រស់ទាំង ​៣ យ៉ាងដែលធ្វើឱ្យស្រស់ស្អាតក្មេងជាងវ័យធ្វើឱ្យផ្ទៃមុខស្រស់ស្អាត គ្រឿងផ្សំ
– កាកកាហ្វេ ( ម្សៅកាហ្វេមិនមានប្រសិទ្ធភាពសម្រាប់ស្បែកឡើយ)
 – ទឹកដោះគោ ( គួរប្រើទឹកដោះគោដែលមានជាតិខ្លាញ់ទាបទើបជាការប្រសើរ)
ការអនុវត្ត៖ លាយកាកកាហ្វេជាមួយទឹកដោះគោ ក្នុងបរិមាណសមល្មម មិនរាវពេក មិនខាប់ពេក។ លុបលាងមុខរបស់អ្នកឱ្យបានស្អាត រួចលាបល្បាយនេះឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ១៥នាទី ទៅ ២០ នាទីរួចលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ វិធីមួយនេះ ជួយបណ្តុះកោសិកាស្បែកមុខថ្មី ធ្វើឱ្យស្បែកមុខរបស់អ្នកមានភាពស្រស់ស្អាត ថែមទាំងក្មេងខ្ចីជាងវ័យទៀតផង។ កាកកាហ្វេ ​និងទឹកដោះគោ។វិធីមួយនេះ ជួយបណ្តុះកោសិកាស្បែកមុខថ្មី ធ្វើឱ្យស្បែកមុខរបស់អ្នកមានភាពស្រស់ស្អាត ថែមទាំងក្មេងខ្ចីជាងវ័យទៀតផង # ការពារ និងព្យាបាលស្នាមជ្រីវជ្រួញ គ្រីម Vaseline (អាចរកទិញបាននៅគ្រប់ផ្សារទំនើប)
មានគុណសម្បត្តិដែលអាចជួយការពារនិងកម្ចាត់ស្នាមជ្រីវជ្រួញលើផ្ទៃមុខបានល្អដោយនឹកស្មានមិនដល់។ ដោយគ្រាន់តែអ្នកលុបលាងមុខឱ្យបានស្អាត ហើយយកគ្រីមនេះមកអនុវត្តលើផ្ទៃមុខដែលនៅសើមតិចៗ ដោយលាបនៅក្រោមភ្នែក និងលើបបូរមាត់ជារៀងរាល់យប់មុនពេលចូលគេងប៉ុណ្ណោះ។ នៅពេលព្រឹកឡើងអ្នកនឹងសម្គាល់ឃើញថា មានភាពខុសប្លែកជាងមុនដោយស្បែកមុខរបស់អ្នកនឹងប្រែជាមានសភាព ទន់ ភ្លឺ រលោង និងយឺតជាងមុនដោយគ្មានស្នាមយារធ្លាក់ទៀតនោះទេ។ ដោយគ្រាន់តែអ្នកលុបលាងមុខឱ្យបានស្អាត ហើយយកគ្រីមនេះមកអនុវត្តលើផ្ទៃមុខដែលនៅសើមតិចៗ ដោយលាបនៅក្រោមភ្នែក និងលើបបូរមាត់ជារៀងរាល់យប់មុនពេលចូលគេងប៉ុណ្ណោះ
កម្ចាត់បញ្ហាក្លៀកខ្មៅត្រឹមតែមួយយប់ អ្វីដែលអ្នកត្រូវការនៅពេលនេះ គឺម្សៅសូដា និងទឹកផ្កាកូលាប ។ ដោយគ្រាន់តែជូតសម្អាតក្លៀករបស់អ្នកឱ្យបានស្អាត រួចលាយម្សៅសូដា ជាមួយទឹកផ្កាកូលាបឱ្យចេញជាល្បាយខាប់ល្មម រួចយកមកលាបឱ្យសព្វក្លៀករបស់អ្នកម៉ាស្សាតិចៗ រួចលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច៕ ដោយគ្រាន់តែជូតសម្អាតក្លៀករបស់អ្នកឱ្យបានស្អាត រួចលាយម្សៅសូដា ជាមួយទឹកកូលាបឱ្យចេញជាល្បាយខាប់ល្មម រួចយកមកលាបឱ្យសព្វក្លៀករបស់អ្នកម៉ាស្សាតិចៗ រួចលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច

No comments:
Write comments