សព្វថ្ងៃនេះ ដបទឹកប្លាស្ទិច គឺជារបស់ប្រើប្រាស់មួយ ដែលជាទូទៅឃើញមាននៅក្នុងដៃមនុស្សសឹងតែគ្រប់ៗគ្នា។ ក្នុងនោះដែរ មនុស្សយើងមិនតិចទេ ដែលប្រើវាសម្រាប់ទុកច្រកទឹក ម្តងហើយម្តងទៀតដដែលៗជារៀងរាល់ថ្ងៃ។ សូមអ្នកបញ្ឈប់ទម្លាប់បែបនេះភ្លាម ពីព្រោះវាអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបាន!
តើប្រភេទដបប្លាស្ទិចបែបណា ដែលមានសារធាតុគីមីគ្រោះថ្នាក់?
សូមអ្នកត្រួតពិនិត្យ សញ្ញាសម្គាល់ពិសេសលើដប ដែលលេខក្នុងត្រីកោណនោះ បញ្ជាក់ពីចំនួនដង ដែលអ្នកអាចប្រើប្រាស់បាន។
ជាការពិតណាស់ ដបជ័រប្លាស្ទិច អាចបញ្ចេញសារធាតុគីមីគ្រោះថ្នាក់បាន។
ហេតុនេះ សូមអ្នកត្រួតពិនិត្យ សញ្ញាសម្គាល់ពិសេសលើដប ដែលលេខក្នុងត្រីកោណនោះ បញ្ជាក់ពីចំនួនដង ដែលអ្នកអាចប្រើប្រាស់បាន។
- ដបដែលមានសញ្ញា 1 (PET ឬ PETE) គឺអាចប្រើបានតែម្តងប៉ុណ្ណោះ។ នៅពេលរងអុកស៊ីសែន ឬត្រូវកម្តៅក្តៅពីព្រះអាទិត្យ វានឹងបញ្ចេញជាតិពុល ចូលទៅក្នុងទឹករបស់អ្នក។
- ចៀសវាងប្រើប្រាស់ដបទឹកដែលមានសញ្ញា 3 ឬ 7 (PVC ឬ PC) ពីព្រោះវាអាចបញ្ចេញជាតិគីមី បំពុលចំណីអាហាររបស់អ្នក និងអាចបង្កជាគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ។
- ដបដែលធ្វើឡើងពីសមាសធាតុ polyethylene (2 និង 4) និងសមាសធាតុ polypropylene (5 និងPP) អាចប្រើប្រាស់បានច្រើនដង និងមិនមានគ្រោះថ្នាក់អ្វីឡើយ ប្រសិនបើលាងសម្អាត កម្ចាត់មេរោគបានត្រឹមត្រូវ។ ដបដែលធ្វើឡើងពីសមាសធាតុ polyethylene (2 និង 4) និងសមាសធាតុ polypropylene (5 និង PP) អាចប្រើប្រាស់បានច្រើនដង
ដបប្លាស្ទិច មានបាត់តេរីលូតលាស់ច្រើន នឹកស្មានមិនដល់
អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការប្រើមាត់ផឹក ជាមួយនឹង ដបដដែលៗ គឺសឹងតែដូចប្រើមាត់ ទៅលិឍចានបង្គន់យ៉ាងអ៊ីចឹង។ បរិមាណបាក់តេរី ដែលមានជាប់នឹងដបគឺមានច្រើនសន្ធឹកសន្ធាប់ណាស់ ហេតុនេះអ្នកត្រូវតែ លាងសម្អាតដបទឹកដោយប្រើសាប៊ូ ទឹកខ្មេះ ឬទឹកខ្ពុរមាត់ក៏បាន ឲ្យបានញឹកញាប់ ដើម្បីអាចកម្ចាត់មេរោគចេញពីដបបាន។ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការប្រើមាត់ផឹក ជាមួយនឹង ដបដដែលៗ គឺសឹងតែដូចប្រើមាត់ ទៅលិឍចានបង្គន់យ៉ាងអ៊ីចឹង។
ត្រូវយកចិត្តទុកដាក់ នឹងមាត់ដប
ការសិក្សាមួយបានបង្ហាញថា បាក់តេរីភាគច្រើន រស់នៅតាមមាត់ដប ដែលជាកន្លែងពិបាកក្នុងការលាងសម្អាត។ ហេតុនេះ អ្នកត្រូវតែចេះប្រើប្រាស់បំពង់ប៊ឺត (ទុយោ) ដើម្បីការពារមេរោគ និងបាក់តេរីទាំងនោះ មិនឲ្យហូរមកតាមទឹកចូលក្នុងរាងកាយរបស់អ្នកបាន។ អ្នកត្រូវតែចេះប្រើប្រាស់បំពង់ប៊ឺត (ទុយោ) ដើម្បីការពារមេរោគ និងបាក់តេរីទាំងនោះ មិនឲ្យហូរមកតាមទឹកចូលក្នុងរាងកាយរបស់អ្នកបាន៕
ប្រភព៖ Bright Side
Subscribe to:
Post Comments (Atom)




No comments:
Write comments