Monday, October 16, 2017
សាន ស្រីឡៃ ត្រូវបុរសម្នាក់បាញ់សម្លាប់
អតីតបេក្ខភាព The Voice Camboida រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ ត្រូវបានបុរសម្នាក់បាញ់សម្លាប់ នៅហាង កែសម្ផស្សមួយកន្លែង នៅជិតស្ថានីយទូរទស្សន៍អប្សរា ស្ថិតបណ្ដោយផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីម៉ោងប្រហែល៤រសៀលនេះ។
ហេតុការណ៍បាញ់សម្លាប់នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្មាន់កាំភ្លើងបានបាញ់ជាច្រើនគ្រាប់ចំទ្រូងសងខាង និងក្បាលរបស់ ស្រីឡៃ បណ្តាលឲ្យស្លាប់ភ្លាមៗ បន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។
បើតាមលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលកំពុងនៅកន្លែងកើតហេតុ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា មុនពេលកើតហេតុស្ដ្រីរងគ្រោះ សាន ស្រីឡៃ (បច្ចុប្បន្នជាតារាចម្រៀង ប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស) បានដើរចូលទៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ស្រាប់តែភ្លាមៗនោះ មានឃាតកបានជិះម៉ូតូមកបាញ់ជាច្រើនគ្រាប់ ទៅលើស្ដ្រីរងគ្រោះបណ្ដាលឲ្យដួលស្លាប់ភ្លាមៗតែម្ដង។
ចំពោះមូលហេតុនៃអំពើឃាតកម្មនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណជនដៃដល់ និងបណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ៕
អត្ថបទ៖ Sabay
Subscribe to:
Post Comments (Atom)
No comments:
Write comments