នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តនៃក្រសួងសុខភាពសាធារណៈប្រទេសថៃ បានរកឃើញនូវសារធាតុគ្រោះថ្នាក់ម្យ៉ាងហៅថា សាយប៊ូត្រាមីន(Sibutramine) ដែលមានផ្ទុកនៅក្នុងថ្នាំបំប៉នសុខភាពនិងសម្រកទំងន់ដែលមានយីហោដូចជា៖
• Asia Slim • BURN SLIM LIPO9 • Double Pure • IDOL SLIM COFFEE • lishou • lishou FULING JIAONANG • NINETRICAPS • Piano KARO • Seoul Slim • Skinny Slim King Diet ធាតុផ្សំតែ 1 • Skinny Slim King Dietធាតុផ្សំ 2រួមគ្នា• Slim Express • SLIMING DIET • SUPER BURN និងផលិតផលថែសម្រស់ Plus Q10 ផលិតផលបំប៉ន P – MARK Lishou
ប្រទេសថៃបានប្រកាសហាមប្រើផលិតផលទាំងនេះជាដាច់ខាត បើមិនចងស្លាប់ព្រោះថា សារធាតុ (Sibutramine) គឺជាសារធាតុគីមីសរីរាង្គម្យ៉ាងជាម្សៅដែលមានលក្ខណៈស្រដៀងនឹងអំបិលឬស្ករសគ្មានក្លិនវាមានលក្ខណៈពិសេសដែលធ្វើអោយប្រព័ន្ធប្រសាទឈប់ដំណើរការ ដែលធ្វើអោយអ្នកដែលបានទទួលទានសារធាតុនេះចូលទៅមានអារម្មណ៍ថាមិនឃ្លានឬឆ្អែត។ សារធាតុនេះត្រូវបានគេប្រើប្រាស់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ1996 តែការប្រីប្រាស់ត្រូវតែស្ថិតក្រោមវេជ្ជបញ្ជារបស់ពេទ្យតែប៉ុណ្ណោះ ដែលត្រូវតែមានទាំងការធ្វើលំហាត់ប្រាណ និងការគ្រប់គ្រងរបបអាហារ គេអាចស្រកបាន ពី5 ទៅ10% ព្រមទាំងអាចកាត់បន្ថយកូឡេស្តេរ៉ុល (cholesterol ) នៅក្នុងឈាមទៀតផង។

ក្រោយមកដោយមានការសិក្សាស្រាវជ្រាវពីសារធាតុនេះបានរកឃើញថា មានភាពមិនប្រក្រតីដែលអាចបង្ករអោយប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ជំងឺបេះដូង ជំងឺខ្វះឈាម ជំងឺសរសៃឈាមបេះដូង ដែលអាចបណ្ដាលអោយគ្រោះថ្នាក់ដល់ជីវិត។ ដូចនេះនៅក្នុង ឆ្នាំ2009 ក្នុងទ្វីបអឺរ៉ុបក៏បានប្រកាសឈប់ប្រើប្រាស់នូវសារធាតុប្រភេទនេះ រីឯប្រទេសថៃក៏បានប្រកាសប្រមូលថ្នាំដែលមានផ្ទុកសារធាតុនេះចេញពីទីផ្សារ ហើយបានបញ្ឈប់សិទ្ធិនៃការប្រើប្រាស់ផងដែរ។
តែក៏នៅតែមានក្រុមហ៊ុនដែលផលិតឱសថសម្រកទំងន់មួយចំនួនដែលបានលួចប្រើប្រាស់នូវសារធាតុនេះនាពេលបច្ចុប្បន្ន ហើយគេបានប្រទះឃើញផលិតផលយីហោ Brazil Potent Slimming Coffee ដែលជួយសម្រាប់អ្នកដែលពិបាកសំរកទំងន់ ដែលបានផ្ទុកសារធាតុសាយប៊ូត្រាមីន(Sibutramine) ហើយថែមទាំងផលិតនៅក្នុងប្រទេសថៃទៀតផង ដែលបានផ្សព្វផ្សាយថាមានការត្រួតពិនិត្យពីស្ថាប័ន្តរដ្ឋបាលចំណីអាហារ ទាំងដែលពុំបានទទួលនូវការអនុញ្ញាត្តិនៅឡើយ ព្រោះក្រសួងពាក់ព័ន្ធរបស់ប្រទេសថៃបានបញ្ឈប់រាល់ឲ្យមានការប្រើប្រាស់នូវសារធាតុនេះទៅហើយ។
អ្នកដែលបានទទួលទានសារធាតុនេះ នឹងមានអាការៈ ដូចជា៖ ស្ងួតក និងមាត់, ទល់លាមក, ចង្អោរ, រសជាតិនៃការបិរភោគប្លែកៗ បញ្ហាគេងមិនលក់, វិលមុខ, ឈឺក្បាល, ឈឺចាប់ពេលមានរដូវ ឈឺសាច់ដុំនិងជំងឺរលាកសន្លាក់ និងផលប៉ះពាល់ដែលធ្ងន់ធ្ងរនោះគឺ បេះដូងដើរខុសធម្មតា និងបញ្ហាផ្លូវចិត្ត ដែលអាចបណ្ដាលអោយគ្រោះថ្នាក់ដល់ជីវិត។ ខាងក្រោមនេះជាប្រភេទឳសថដែលកំពុងតែមានការពេញនិយមនៅក្នុងទីផ្សារ៖
Subscribe to:
Post Comments (Atom)
No comments:
Write comments