Thursday, September 21, 2017

អាហារ​ទាំង​៧​នេះ​អាច​ជួយ​យើង​បាន​យ៉ាង​ពូកែ​ពេល​វិល​មុខ

ជា​រឿង​សំខាន់​ដែល​មនុស្ស​ស្រី​យើង​គួរ​មាន​របស់​ញ៉ាំ​ខ្លះ​ត្រៀម​ទុក​ដើម្បី​​ជៀសវាង​អាការៈ​វិល​មុខ​ ឬ​មិន​ស្រួល​ខ្លួន​ ជា​ពិសេស​ពេល​មក​រដូវ​ ឬ​ពេល​ធ្វើ​ដំណើរ​ជា​ដើម។​ ខាងក្រោម​នេះ​គឺ​ជា​អាហារ​មាន​ប្រយោជន៍​៧​ប្រភេទ​ ​អាច​ជួយ​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ពេល​វិល​មុខ៖
១. ផ្លែឈើ៖
ដូច​ជា​ផ្លែ​ចេក​ ទំពាំងបាយជូរ​ ឬ​ផ្លែ​ប៉ោម​ជា​ដើម​សុទ្ធ​តែ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ និង​មាន​ប្រសិទ្ធ​ភាព​បំបាត់​អាការៈ​វិល​មុខ។

២. គ្រាប់​ធញ្ញជាតិ៖
មាន​ច្រើន​ប្រភេទ​ និង​ច្រើន​រស់​ជាតិ​សម្រាប់​ឲ្យ​ជ្រើស​រើស។​ ​
៣. បន្លែ៖
ដូច​ជា​ត្រសក់​ ឬ ការ៉ុត​ជា​ដើម។​ ពួក​វា​សុទ្ធ​តែ​អាច​ជួយ​សម្រាល​ភាព​ធេងធោង​បាន។​  
៤. ទឹក​ឃ្មុំ៖
ទោះ​បី​វា​ផ្អែម​មែន​តែ​វា​ជា​អាហារ​ល្អ​បំផុត​ពេល​យើង​មាន​អារម្មណ៍​វិល​មុខ។​  
៥. ភេសជ្ជ៖
វា​អាច​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ស្វាង​បាន​យ៉ាង​រហ័ស។
៦. ស្ករគ្រាប់៖
 ជា​អ្វី​ដែល​ស្រី​ៗ​គួរ​ដាក់​តាម​កាបូប​ជា​ប្រចាំ​។​ ជ្រើស​រើស​រស់​ជាតិ​ដែល​អ្នក​ចូលចិត្ត ហើយ​ញ៉ាំ​វា​ពេល​មាន​អារម្មណ៍​មិន​ស្រួល៕

ប្រភព៖ Kanha

No comments:
Write comments