ធ្លាប់ទេ គ្រាន់តែងើបពីគេងភ្លាមក៏មានអារម្មណ៍ថាឈឺក្បាលដោយគ្មានមូលហេតុ? សម្រាប់មនុស្សភាគច្រើនប្រហែលគិតថា បញ្ហាដ៏គួរឱ្យធុញទ្រាន់មួយនេះ គឺជារឿងតូចតាចប៉ុន្តែអ្នកក៏ពុំគួរមើលរំលងដែរ។ ខាងក្រោមនេះជាមូលហេតុទាំង ៥ យ៉ាងដែលនាំឱ្យអ្នកឈឺក្បាលជារៀងរាល់ព្រឹក៖
១. គេងមិនគ្រប់គ្រាន់៖
មនុស្សទូទៅគួរគេងឱ្យបាន ៧ ទៅ ៨ ម៉ោងជាមធ្យម។
២. គេងច្រើនម៉ោងពេក៖
ការគេងចាប់ពី ៩ ម៉ោងឡើងទៅក៏អាចបង្កឱ្យអ្នកឈឺក្បាលផងដែរ ព្រោះវាធ្វើឱ្យដំណើរឈាមក្នុងខួរក្បាលចុះខ្សោយ។
៣. ផឹកគ្រឿងស្រវឹង៖
គ្រឿងស្រវឹងគឺដើមហេតុដែលនាំឱ្យឈាមក្នុងខួរក្បាលដើរមិនបានល្អ។
៤. ស្រមុកនៅពេលគេង៖
នៅពេលដែលអ្នកស្រមុកមានន័យថា អ្នកមិនបានដកដង្ហើមគ្រប់គ្រាន់ទេ ដូច្នេះហើយវាធ្វើឱ្យអុកស៊ីសែនមិនអាចឆ្លងកាត់ទៅខួរក្បាលបានគ្រប់គ្រាន់។
៥. ស្មុគច្រើន៖
នៅពេលដែលអ្នកស្មុគស្មាញច្រើន គឺធ្វើឱ្យការគេងមិនបានគ្រប់គ្រាន់៕
ប្រភព៖ Kanha
Subscribe to:
Post Comments (Atom)
No comments:
Write comments