ពលរដ្ឋមួយចំនួនតែងតែរកទិញរថយន្តតាមឃ្លាំង ដែលត្រូវឈ្មួញទិញយកទៅជួសជុលយ៉ាងស្អាត ប៉ុន្តែមួួយចំនួនចង់បានរថយន្តមួយទឹកដែលគេទម្លាក់ពីកុងតឺណ័រ ដោយសារអាចឃើញរូបរាងជាក់ស្តែងងាយសម្រេចចិត្ត។
តាមអ្នកជំនាញប្រាប់ថា ទិញរថយន្តទម្លាក់ពីកុងតឺណ័រមិនស្រួលទេ បើមិនមានជំនាញច្បាស់លាស់។ លោក ងិន សុភាព ដែលមានបទពិសោធន៍មើលរថយន្តមួយទឹក បានណែនាំប៉ុន្មានចំណុចឲ្យអតិិថិជនចេះមើល បើទៅរកទិញរថយន្តទម្លាក់កុងតឺណ័រដើម្បីបានរថយន្តល្អអាចទទួលយកបាន។
មើលតាប៊ូចាប់កង់ទាំង ៤ ច្រេះសឹកឬមិនសឹក។ ជាធម្មតាឡានទម្លាក់ពីកង់តឺណ័រភ្លាម ងាយស្រួលមើល បើវាអត់ច្រេះមានន័យថាឡាននេះនៅល្អអាចយកទៅប្រើបាន ដល់ថ្នាក់មិនបាច់មើលម៉ាស៊ីនក៏បានដែរ។
មើលសាច់ដែក ទឹកថ្នាំហ្សីនឬមិនហ្សីន។ រថយន្តដែលនៅថ្មីទាំងមូល គេកម្រទិញណាស់ ដោយសារឡានហ្នឹងគេប្រើប្រាស់ច្រើន។
មើលសាច់ដែក ទឹកថ្នាំហ្សីនឬមិនហ្សីន។ រថយន្តដែលនៅថ្មីទាំងមូល គេកម្រទិញណាស់ ដោយសារឡានហ្នឹងគេប្រើប្រាស់ច្រើន។
នៅលើឡានគេមានបិទក្រដាសបញ្ជាក់ចំនួនគីឡូ ដែលយើងអាចឆែកមើលបាន។ ជាធម្មតាឡាននៅគីឡូតិចគេចង់បាន ហើយសមស្របបំផុតបើក្រោម ១០ ម៉ឺនគីឡូអាចទទួលយកបាន។
មើលពូកខាងក្នុងបើនៅថ្មី មិនស្លក បានន័យថាឡាននេះមិនសូវគេប្រើប្រាស់ច្រើនទេ។
ចំណុចមួយទៀត ឡានមួយទឹកតែងតែមានការខូចខាតបុកទង្គិច។ បើប៉ះពាល់ខាងក្រោយ មិនសូវបារម្ភទេ ប៉ុន្តែខូចខាតផ្នែកខាងមុខត្រូវប្រយ័ត្នបំផុត។ ត្រឹមចង្កៀងមុខ ប៉ាន់ណា ឬធុងទឹក គេអាចទិញថ្មីប្តូរចេញបានប៉ុន្តែបើប៉ះដល់តួសាក់ស៊ីម៉ាស៊ីន វាពិបាកជួសជុល ហើយបើជួលជុលក៏មិនបានល្អដូចដើមដែរ។
ប្រភព: Sabay
Subscribe to:
Post Comments (Atom)
No comments:
Write comments