បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាម មួយរយ:ធំរួចមកទីបំផុតតារាកំប្លែងមេម៉ាយកូន១អ្នកនាង ខ្ញុង បានសារភាពព្រមទទួលស្គាល់ថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហ៍ស៊ីជម្រៅជាមួយនាយកៃដពិតមែន។ នាងបញ្ជាក់ថា អ្នកទាំង២ថែមទាំងបានសែនព្រេនជាមួយគ្នា នៅមុខចាស់ទុំទាំងសងខាងទៀតផង ហើយបច្ចុប្បន្នកំពុងតែរស់នៅជាប្ដីប្រពន្ធតែម្ដង។
អ្នកមេម៉ាយកូនមួយ សម្រស់បាន អ្នកនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង ដែលជាតារាកំប្លែង ប្រចាំស្ថានីយទូរទស្សទ៍ CTN បានទម្លាយថា «ដំបូងឡើយខ្លួនគិតថា ចង់លាក់បាំងខ្លាចមហាជនដឹងថា មានប្ដីហើយអាចធ្លាក់ប្រជាប្រិយភាព ប៉ុន្តែដោយដំណឹងស្នេហានេះ មហាជនបានដឹងខ្លះហើយ ក៏ព្រមទម្លាយឲ្យអស់សាច់រឿង តែម្ដងទៅ។ នាងខ្ញុំ និងនាយកៃដ ដំបូងឡើយ គឺរាប់អានគ្នាធម្មតាប៉ុណ្ណោះ ដោយសារ CTN ហៅអតីតអ្នកដែលមានសមត្ថភាព ដែលធ្លាប់ចូលប្រឡង មកចូលលេងកំប្លែង ដោយពង្រីកក្រុមថ្មី ទើបនាងខ្ញុំបានជួបនាយ កៃដហើយក៏ចាប់ផ្ដើមមានទំនាក់ទំនងគ្នា ស៊ីជម្រៅបន្តិចម្ដងៗ»។
អ្នកនាង ខ្ញុង បន្តថា «នាយកៃដ ធ្លាប់មានប្រពន្ធ និងមានកូនប្រុសម្នាក់ អាយុប្រហែល៤ឆ្នាំ ដោយ នាយ កៃដ ទើបតែលែងលះប្រពន្ធ ដាច់ស្រេចជាង៥ខែនេះទេ ដោយ នាយកៃដ តាមស្រឡាញ់នាងយូរហើយ និងឃើញថា នាយបានលែងលះប្រពន្ធដាច់ស្រេច មិនជំពាក់ជំពិនស្រីណាផ្សេងទៀត គួបផ្សំខ្លួនមិនចង់នៅមេម៉ាយយូរពេក ដូច្នេះក៏សម្រេចចិត្ត ជ្រើសរើសនាយកៃដ ជាគូអនាគតតែម្ដងទៅ!»។
អ្នកនាង ខ្ញុង បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យអ្នកទាំងពីរជ្រើសរើសការសែនព្រេន មិនធ្វើពិធីរៀបអាពាហ៍ពិពាហ៍ ក៏ព្រោះតែនាងគិតថា ខ្លួនមិនសូវមានប្រាក់ច្រើន ម្យ៉ាងទាំងសងខាងសុទ្ធតែមេម៉ាយដូចគ្នា ក៏សម្រេចចិត្តសែនព្រេនតែម្ដងទៅ។
By: Mr. Blue
Subscribe to:
Post Comments (Atom)
No comments:
Write comments