តើអ្នកកំពុងតែគិតអំពី ការទៅលេងឆ្នេសមុទ្រមែនទេ។ ដូច្នេះ ចូរប្រាកដថា អ្នកបានរៀបគម្រោង ហើយធ្វើវាសម្រេចឲ្យខានតែបានទៅ។ ក្រៅពីទៅដើម្បីថតរូប ហើយបង្ហោះក្នុងបណ្តាញសង្គម ឆ្នេរសមុទ្រ ក៏ផ្តល់នូវអត្ថប្រយោជន៍ ចំពោះសុខភាពមនុស្សយើង ច្រើនគួរសមដែរដូចជា ៖
បង្កើនចំនួនវីតាមីន D
ដូចយើងធ្លាប់ដឹងហើយថា ដើម្បីទទួលបានវីតាមីន D ដោយអត់គិតលុយ គឺត្រូវហាលថ្ងៃ ហើយវាក៏ជាជីវជាតិមួយប្រភេទ ជួយឲ្យមានអារម្មណ៍ល្អដែរ។ អ្នកជំនាញនិយាយថា អ្នកត្រូវការហាលថ្ងៃប្រហែល ១០ នាទី ដើម្បីទទួលបានវីតាមីន D គ្រប់គ្រាន់ ក្នុងការបំបាត់ភាពតានតឹងក្នុងអារម្មណ៍។ វីតាមីន D ក៏សំខាន់ក្នុងការជួយឲ្យឆ្អឹង កាន់តែរឹងមាំដែរ ព្រោះវានឹងជួយរាងកាយ បឺតស្រូបជាតិកាល់ស្យូមពីចំណីអាហារបានកាន់តែល្អ។
ជួយពង្រឹងដល់សាច់ដុំ និងរំលាយជាតិខ្លាញ់
រាល់ការដើរលុយទឹកសមុទ្រ និងការហែលទឹកសមុទ្រ គឺជាលំហាត់ប្រាណមួយប្រភេទ ដែលជំរុញដល់សាច់ដុំអ្នកធ្វើការបាន ហើយក៏មិនបង្កើនសម្ពាធដល់សន្លាក់ដែរ។ ការលេងកីឡានៅលើឆ្នេរខ្សាច់ ដូចជាការលេងបាលទះ ពិតជាវិធីសាស្ត្រដ៏ឆ្លាតវៃមួយ ក្នុងការរំលាយជាតិខ្លាញ់ពីក្នុងខ្លួនផង និងថែរក្សាបេះដូង ព្រមទាំងសួតកាន់តែរឹងមាំ។ ការដើរលើឆ្នេរខ្សាច់ដោយជើងទទេ គឺជារឿងដែលត្រូវតែធ្វើ សម្រាប់អ្នកទៅលេងសមុទ្រ ព្រោះវានឹងជំរុញដល់សរសៃប្រសាទ និងសាច់ដុំនៅប្រអប់ជើង ធ្វើការបានកាន់តែល្អ ហើយក៏បង្កើនអារម្មណ៍ថ្មីដល់រាងកាយផងដែរ។
ជួយបំបាត់ស្ត្រេស
គ្មានអ្វីអាចធ្វើឲ្យអ្នក បំភ្លេចរាល់ភាពតានតឹងទាំងឡាយដែលបានធ្វើ និងជាប់ក្នុងខួរក្បាល ជាងការរស់នៅ កន្លែងដែលមានធម្មជាតិស្រស់បំព្រង ជុំវិញខ្លួនឡើយ។ ការដែលមកដល់ឆ្នេរសមុទ្រ គឺជាវិធីសាស្ត្រដ៏អស្ចារ្យមួយ ក្នុងការជួយឲ្យមានអារម្មណ៍ល្អវិញ និងជំរុញដល់រាងកាយ ដើម្បីកុំឲ្យមានជីវរស់នៅ បែបរវល់ដូចមុនទៀត។ មនុស្សគ្រប់គ្នាដឹងហើយថា ការដែលស្ត្រេសរ៉ាំរ៉ៃ គឺជាហេតុផលនាំឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងងាយកើតជំងឺច្រើនណាស់៕
អត្ថបទ៖ Everyday.com
Subscribe to:
Post Comments (Atom)
No comments:
Write comments