តើនៅពេលព្រឹកអ្នកបានធ្វើរឿងអីខ្លះ?
អ្នកមិនគួរចំណាយពេលយូរក្នុងការគេងរហូតដល់ថ្ងៃចាំងចូលនោះទេ
គួរតែភ្ញាក់ហើយធ្វើរឿងមួយចំនួនដែលអាចជួយឲ្យអ្នកមានសុខភាពល្អ។ហើយនេះជាអ្វីដែលមនុស្សស្រីមានសុខភាពល្អធ្វើជារៀងរាល់ព្រឹក៖
១. មិនដំអក់ក្នុងការក្រោកពីគេង ៖
ការដំអក់ក្នុងការក្រោកពីគេងគឺមិនមែនជារឿងល្អនោះទេ
វារឹតតែធ្វើឲ្យអ្នកអស់កម្លាំងហើយរឹតតែខ្ជិល
ដូច្នេះអ្នកគួរទម្លាប់ងើបពីគេងឲ្យបានរហ័សរហួន។
២. ងើបមកហើយមិនលេងទូរស័ព្ទ ៖
ការលេងទូរស័ព្ទពេលដែលក្រោកពីគេងគឺជាការខ្ជះខ្ជាយពេលវេលាមួយ
ព្រោះមានរឿងជាច្រើនដែលអ្នកត្រូវធ្វើ
ហើយពេលខ្លះវាអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ខ្ជិល
លែងចង់ធ្វើអ្វីទៀតផង
ដូច្នេះបើមិនចាំបាច់នោះទេគួរតែកុំលេងវាអី។
៣. ហាត់ប្រាណ ឬ ហាត់ Yoga ៖
ត្រូវចំណាយពេលទៅតាមអ្វីដែលអ្នកអាចធ្វើបាន ទោះបីជាអ្នកហាត់ប្រាណនៅខាងក្រៅ ឬក៏ហាត់ Yogaនៅឯផ្ទះក៏ដោយក៏អ្នកត្រូវឆ្លៀតពេលដែរ ព្រោះវាជារឿងសំខាន់មួយសម្រាប់សុខភាព។
៤. កត់ចំណាំពីអ្វីដែលត្រូវធ្វើ នៅថ្ងៃនេះ ៖
ត្រូវមានពេលវេលា និង ម៉ោងឲ្យបានត្រឹមត្រូវពីអ្វីដែលអ្នកត្រូវធ្វើ មិនមែនចេះតែធ្វើអីដូចក្មេងនោះទេ ហើយវាពិតជាទម្លាប់មួយដ៏ល្អដែលអាចឲ្យអ្នកគ្រប់គ្រងពេលវេលាខ្លួនឯងបានយ៉ាងល្អ។
៥. ញ៉ាំអាហារពេលព្រឹកដែលល្អចំពោះសុខភាព ៖
ដូចដែលដឹងហើយថាអាហារពេលព្រឹកគឺសំខាន់ណាស់សម្រាប់សុខភាព ដូច្នេះអ្នកត្រូវចេះជ្រើសរើសអាហារណាដែលល្អ និង ទ្រទ្រង់រាងកាយអ្នក។
មានបានធ្វើដូចអ្វីដែលមាននៅខាងលើអត់? បើអត់ទាន់ធ្វើទេគួរតែព្យាយាមធ្វើវាទៅណា!
ប្រភព៖ Kanha
Subscribe to:
Post Comments (Atom)
No comments:
Write comments