ប្រិយមិត្តធុញថប់រឿងជិះរថយន្តក្រុងច្រើនម៉ោងមែនទេ… ឥឡូវនេះ បើចង់ដល់សៀមរាបឆាប់ អាចធ្វើដំណើរតាមយន្តហោះ ក្នុងតម្លៃត្រឹមតែ ១៣,៥០ដុល្លារពីក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ីអ៊ែរឡាញ ដោយតម្លៃនេះ រាប់បញ្ចូលពន្ធទាំងអស់រួចជាស្រេច។
តាមសេចក្ដីប្រកាសជូនដំណឹងរបស់ក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines ដែលបើកប្រតិបត្តិការនៅកម្ពុជាឆ្នាំ២០១៦ កន្លងទៅ បានឲ្យដឹងថា តម្លៃសំបុត្រ ១៣,៥០ដុល្លារនេះ គឺរាប់បញ្ចូលពន្ធទាំងអស់រួចជាស្រេច ហើយពេលធ្វើដំណើរក៏មិនត្រូវលិខិតស្នាមអ្វីច្រើនដែរ គឺមានត្រឹមអត្តសញ្ញាណប័ណ្ណ គឺអាចកក់សំបុត្របានហើយ។
អ្នកដំណើរនឹងធ្វើការហោះហើរដោយយន្តហោះធុនធំប្រភេទ Airbus A320 ប្រកបដោយផាសុខភាព ហើយយន្តហោះនោះសុទ្ធតែជាយន្តហោះថ្មីទាំងអស់ ដោយចំណាយពេលហោះហើរមិនដល់មួយម៉ោងឡើយ។សម្រាប់ការកក់សំបុត្រ និងបញ្ជាក់ព័ត៌មានបន្ថែម ពីតម្លៃពិសេសនេះ ប្រិយមិត្តអាចទាក់ទងទៅកាន់លេខ 023 881 865 / 023 881 893៕
ដោយ៖ តារារស្មី
Subscribe to:
Post Comments (Atom)
No comments:
Write comments