ត្បិតថាយើងតែងព្យាយាមផ្សព្វផ្សាយពីភាពស្មើគ្នារវាងបុរសនិងស្ត្រី ប៉ុន្តែបញ្ហារវាងភេទទាំងពីរនៅតែអាចកើតមាន ជាពិសេសក្នុងសង្គមការងារតែម្ដង។ ខាងក្រោមគឺជាបញ្ហាទាំង ៤ ដែលស្ត្រីតែងជួបប្រទះក្នុងការងារ៖
១. ស្ត្រីបានទទួលឱកាសការងារតិចជាងបុរស៖
មានការសិក្សាជាច្រើនបានបង្ហាញថាបើបេក្ខជនទាំងពីរមានសមត្ថភាពប្រហែលគ្នាតែម្នាក់ជាបុរស និងម្នាក់ជាស្ត្រីនោះ ឱកាសនឹងធ្លាក់ទៅលើបុរសច្រើនជាង។
២. រកចំណូលបានតិចជាងបុរស៖
ទោះជាការងារមានមុខនាទីប្រហាក់ប្រហែលគ្នាក៏ដោយ ឱកាសដែលបុរសទទួលប្រាក់ខែច្រើនគឺមានខ្ពស់ជាងស្ត្រីជានិច្ច។
៣. បើស្ត្រីប្រកួតប្រជែងខ្លាំងក្នុងក្រុមហ៊ុន អ្នករួមការងារមិនចូលចិត្តនោះទេ៖
ផ្ទុយទៅវិញ ចំពោះបុរស គេអាចនឹងទទួលការកោតសរសើរថាជាមនុស្សមិនរាថយ ឬក្លៀវក្លាជាដើម។
៤. ធ្វើការច្រើនតែមិនសូវទទួលបានការសរសើរ៖
នេះប្រហែលមកពីស្ត្រីត្រូវបានមើលឃើញថាមិនសូវមានជំនាញដឹងនាំក្នុងខ្លួន។
បើទោះបីជានាងប្រឹងប្រែងដើម្បីឲ្យគម្រោងមួយរបស់ក្រុមហ៊ុនជោគជ័យក៏ដោយ
អ្នកដែលទទួលបានការសរសើរច្រើនគឺបុរសទៅវិញ
ប្រភព៖ kanha
Subscribe to:
Post Comments (Atom)
No comments:
Write comments