Thursday, September 21, 2017

ទម្លាប់​៥យ៉ាង ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ខ្វាក់​ភ្នែកដោយមិនដឹងខ្លួន

ពិការ​ភាព​ភ្នែក អាច​មាន​តាំង​ពីកំណើត​ ឬ​ក៏​អាច​ចាប់​ផ្តើម​ នៅពេល​ណា​មួយ​​នៃ​ការ​លូត​លាត់​របស់​មនុស្ស។ មនុស្ស​គ្រប់​រូប ពិត​ជា​មិន​ចង់​ពិការ ឬ​ ខ្វាក់​ភ្នែក​នោះទេ ព្រោះ​ថា​ភ្នែក​ជា​ផ្នែក​មួយ​ដ៏​​សំខាន់​​ សម្រាប់​​សម្រស់ និង​ការ​មើល​ឃើញ។ ប៉ុន្តែ មាន​រឿង​មិន​សូវ​សម​ហេតុផល ៥យ៉ាង ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​តែម្តង ងាយ​នឹង​ខ្វាក់​ភ្នែក។
១. ការ​ពាក់​ contact lenses ដោយ​មិន​បាន​យក​ចិត្ត​ទុកដាក់
Contact lenses មាន​ប្រយោជន៍សម្រាប់​អ្នក​មីញ៉ុប ដែល​អាច​ពាក់​ទៅ ងាយ​ស្រួល​ប្រើ​ជាងវ៉ែនតា។ សម័យ​ឥឡូវ ស្រីៗក៏ពាក់ contact lenses ដើម្បីលំអរកែវភ្នែកឲ្យ​មើល​ទៅមាន​ព័ណ៌ស្អាតផងដែរ។ ប៉ុន្តែចំពោះ​ការពាក់​មិន​បាន​យកចិត្តទុកដាក់ ដូចជាគេ​ងទាំងពាក់ lens ឬ ពាក់ lens ហួសម៉ោង​កំណត់​ក៏អាច​បណ្តាល​ឲ្យ​ខ្វាក់​ភ្នែក​ផងដែរ ព្រោះ​វា​ធ្វើ​ឲ្យ​ភ្នែក​គ្មានផ្លូវ​ ដើម្បីបញ្ចេញ ឬ បញ្ជូល​អុកស៊ីសែន។​  
២. ការជក់បារី
ទាំងអ្នក​ដែល​ជក់​ផ្ទាល់ និង​អ្នក​ដែល​ស្រូប​យក​ក្លិន​ផ្សែងបារី សុទ្ធតែអាច​​​បណ្តាល​ឲ្យ​បាតភ្នែក​ចុះ​ខ្សោយ។
៣.​ ពេល​ចាប់ផ្តើម​អស់រដូវ
ពេល​ស្ត្រី​អស់​រដូវ វា​មិន​ត្រឹម​តែមាន​ការ​ផ្លាស់​ប្តូរ​ផ្នែក​រាងកាយ និង​ផ្លូវ​ចិត្ត​ប៉ុណ្ណោះទេ តែវា​ក៏ប៉ះពាល់ដល់​ប្រស្រីភ្នែក​ផងដែរ។
៤. ការ​ប្រើ​ប្រាស់​ថ្នាំ
ថ្នាំ​មួយ​ចំនួន ក៏អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្នែក​ផងដែរ។ ដូច្នេះ សូម​មើល​ការ​ណែនាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​មុន​សិន មុន​នឹង​សម្រេចចិត្ត​ប្រើប្រាស់​។
៥. សម្លឹងមើលពន្លឺ​ព្រះអាទិត្យ
ការ​សម្លឹង​មើល​ព្រះអាទិត្យចំៗ អាច​ធ្វើ​ឲ្យ​ភ្នែក​ស្រវាំង ហើយ​ឆាប់​ខ្វាក់​។ ដូចនេះ សុភាព​នារី គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះការ​ថែទាំសុខភាព​ភ្នែក។ ប្រសិន​បើ​ភ្នែក​មាន​បញ្ហា សូម​ប្រញាប់​ទៅជួប​គ្រូពេទ្យ​ជាបន្ធាន់ ដើម្បីបង្ការកុំឲ្យ​យឺតពេល រហូត​ដល់​ថ្នាក់​ត្រូវ​វះកាត់​ជាដើម៕
ប្រភព៖ Kanha

No comments:
Write comments