Sunday, September 24, 2017

មក​ដឹងឆ្នាំ​កំណើត​ដែល​ជា​គូ​នឹង​ឆ្នាំ​របស់​អ្នក!​

តាម​រយៈ​ក្បួន​ជ្រើស​រើស​គូ​ស្រករ ​ក្បួន​ចិន​ ដែល​​ចងក្រង​ដោយ​ឯក​ឧត្ដម​ អ៊ឹម បុរិន្ទ បាន​បង្ហាញ​ដូច​ត​ទៅ៖
អ្នក​​កើត​ឆ្នាំ​ជូត ប្រុស៖​ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​ឆ្លូវ ច​ និង​វក។ មិន​គួរ​រៀប​ការ​ជាមួយ​​ស្រី ដែល​កើត​ឆ្នាំ​ម្សាញ់ និង​រកា ព្រោះ​ជា​គូ​ដែល​អាក្រក់​បំផុត។
ស្រី​៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ច កុរ ឆ្លូវ។ មិន​គួរ​រៀប​ការ​ជាមួយ​មនុស្ស​ប្រុស​ដែល​កើត​ឆ្នាំ​ម្សាញ់ និង​មមី ព្រោះ​ជា​គូ​ដែល​អាក្រក់​បំផុត។ ​​
អ្នក​​កើត​ឆ្នាំ​ឆ្លូវ ប្រុស៖ គួរ​រៀប​ការ​ជាមួយ​ស្ត្រី​ដែល​កើត​ឆ្នាំ​ជូត ម្សាញ់ និង​រកា។ មិន​គួរ​រៀប​ការ​នឹង​ស្រ្តី​ដែល​កើត​ឆ្នាំ ខាល រោង និង​មមី
 ស្រី៖ គួរ​រៀប​ការ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ជូត ថោះ និង​រកា។ មិន​គួរ​រៀប​ការ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ ម្សាញ់ មមី និង​មមែ។
អ្នក​កើត​ឆ្នាំ​ខាល ប្រុស​៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​រោង ច និង​រកា។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្រី​ដែល​កើត​ឆ្នាំ​ថោះ និង​មមែ។
ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ម្សាញ់ និង​រកា។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ប្រុស​ដែល​កើត​ឆ្នាំ​ឆ្លូវ និង​ថោះ។
អ្នក​កើត​ឆ្នាំ​ថោះ ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​នារី​ដែល​កើត​ឆ្នាំ​ឆ្លូវ ម្សាញ់ មមី និង​មមែ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​ខាល។
ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ក្នុង​ឆ្នាំ​ច កុរ និង​មមែ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ខាល រកា និង​មមី។
អ្នក​កើត​ឆ្នាំ​រោង ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​នារី​ដែល​កើត​ឆ្នាំ​ជូត មមែ ច និង​វក។ មិន​គួរ​រៀបការ​ជាមួយ​នឹង​នារី​ដែល​កើត​ឆ្នាំ​ខាល។
ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ក្នុង​ឆ្នាំ​ជូត ម្សាញ់ និង​វក។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​​បុរស​ដែល​កើត​ឆ្នាំ​ឆ្លូវ ច និង​កុរ។ ​
អ្នក​កើត​ឆ្នាំ​ម្សាញ់ ប្រុស​៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​ខាល​ រោង និង​ម្សាញ់។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​​ស្ត្រី​កើត​ឆ្នាំ​ជូត និង​ច។
ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ក្នុង​ឆ្នាំ​ឆ្លូវ ថោះ និង​រោង។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ជូត និង​មមែ។ អ្នក​កើត​ឆ្នាំ​មមី ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​វក​។ មិន​គួរ​រៀបការ​ជាមួយ​នឹង​ស្ត្រី​ឆ្នាំ​ជូត ថោះ។
ស្ត្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ថោះ និង​វក។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ឆ្លូវ ខាល កុរ។
អ្នក​កើត​ឆ្នាំ​មមែ ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​ថោះ និង​វក។ មិន​គួរ​រៀបការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​ម្សាញ់ ឆ្លូវ មមែ និង​កុរ។
ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ថោះ កុរ និង​រោង។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ខាល មមែ និង​ច។
អ្នក​កើត​ឆ្នាំ​វក ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​នារី​ដែល​ឆ្នាំ​មមី និង​រោង។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​នារី​ដែល​កើត​ឆ្នាំ​រកា វក និង​កុរ។
ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ជូត រោង និង​មមី។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​វក និង​រកា។
អ្នក​កើត​ឆ្នាំ​រកា ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​ឆ្លូវ ខាល។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ថោះ វក និង កុរ​ ។
ស្រី៖​ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ឆ្លូវ ខាល​។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ជូត វក និង​រកា​។
អ្នក​កើត​ឆ្នាំ​ច ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ ជូត ​ថោះ​។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​រោង មមែ និង​រកា។
ស្រី៖​ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ជូត ខាល ឆ្លូវ និង​រោង​។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ច និង​ម្សាញ់។
អ្នក​កើត​ឆ្នាំ​កុរ ​​​​ ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​ជូត ថោះ មមែ និង​កុរ ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​មមី និង​រោង។
ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ឆ្លូវ និង​កុរ​។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​វក ម្សាញ់ មមែ និង​រកា​។ អត្ថបទ៖ Kanha

No comments:
Write comments