Tuesday, October 17, 2017

អាជីវកម្មប្រភេទណាខ្លះ ទើបរួចផុតពីច្បាប់ ដែលតម្រូវឱ្យចុះបញ្ជីពាណិជ្ជកម្ម?

ជាការពិតណាស់ ពាណិជ្ជកម្មគឺជាសកម្មភាពទិញលក់ ឬសេវាដែលត្រូវបានអនុវត្តជាប្រចាំក្នុងគោលដៅធ្វើការ ដោះដូរ និង ស្វែងរកចំណេញ។ ដើម្បីឱ្យការធ្វើពាណិជ្ជកម្មនៅកម្ពុជាមានភាពស្របច្បាប់ រាល់ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយត្រូវធ្វើការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម លើកលែងតែ ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មដែលស្ថិតក្រោមល័ក្ខខ័ណ្ឌទាំងបីខាងក្រោមនេះគឺមិនតម្រូវឱ្យធ្វើការចុះបញ្ជី ពាណិជ្ជ កម្មនោះឡើយ៖
១.បុគ្គលដែលមិនមែនជាពាណិជ្ជករ
ច្បាប់កំណត់ថារាល់បុគ្គលដែលជាពាណិជ្ជករ ចាំបាច់ត្រូវធ្វើការចុះបញ្ជី ពាណិជ្ជកម្ម។ ក្នុងន័យនេះ បុគ្គលដែលមិនមែនជាពាណិជ្ជករ មិនតម្រូវឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្មឡើយ។ បុគ្គលដែលមិនចាត់ទុកថាជាពាណិជ្ជករមានជាអាទិ៍ ផលិតករ សិប្បករ ឬកសិករទាំងឡាយដែលធ្វើសកម្ម ភាពមានលក្ខណៈជាគ្រួសារ បុគ្គលដែលគ្រាន់តែជួយលក់ទំនិញរបស់សហព័ទ្ធ (ប្តី ឬប្រពន្ធ) ខ្លួនដែលជា ពាណិជ្ជករ និង និយោជិតដែលលក់តែទំនិញរបស់ម្ចាស់សហគ្រាសខ្លួនដែលជាពាណិជ្ជករ។ ២.សកម្មភាពដែលមិនមែនជាពាណិជ្ជកិច្ច
ដូចគ្នាផងដែរ រាល់សកម្មភាពទាំងឡាយដែលច្បាប់កំណត់ ថាជាពាណិជ្ជកិច្ច ត្រូវធ្វើការចុះក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ នេះមាន័យថា សកម្មភាព ដែលមិនមែនជាពាណិជ្ជកិច្ចមិនតម្រូវឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្មឡើយ។ សកម្មភាព ដែលមិនមែនជា ពាណិជ្ជកិច្ចមានដូចជា៖ - ការផលិតដែលមិនមែនសម្រាប់លក់ទៅវិញ។ - ការផលិតឬសេវាទាំងឡាយដែលមានលក្ខណៈជាគ្រួសារ។ - ការផលិតសិល្បៈសុទ្ធសាធ។ - ការបង្ហាត់បង្រៀនដោយឯកជនផ្ទាល់ខ្លួន ឬដោយសមាគមស្របច្បាប់។
៣.ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មដែលមិនជាប់ពន្ធលើប្រាក់ចំណេញ
ជាការពិតណាស់ ប្រាក់ចំណេញសំដៅដល់ប្រាក់ដែលទទួលបានមកពីការប្រកបអាជីវកម្មនិងក្រោយពីការដកចេញ នូវការចំណាយ ឬយើងអាចនិយាយម្យ៉ាងទៀតថា ប្រាក់ចំណេញគឺជាវិបាកនៃផលដករវាងចំណូលដុល និង ការចំណាយ។ ក្នុងន័យនេះ ប្រសិនបើចំណូលដុល ឬផលរបររបស់អាជីវកម្មមួយស្ថិននៅក្រោមអត្រាជាប់ពន្ធ នោះអាជីវកម្មនោះជាអាជីវកម្មដែលមិនជាប់ពន្ធលើប្រាក់ចំណេញ ដែលតាមរយៈនេះអាជីវកម្មនោះមិនតម្រូវឱ្យ ធ្វើការចុះបញ្ជីពាណិជ្ជកម្មនោះឡើយ។ គួរបញ្ជាក់ផងដែរថា ច្បាប់ស្តីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៦ បានបែងចែកអ្នកជាប់ពន្ធជាបីប្រភេទដោយ ផ្អែកទៅលើទ្រង់ទ្រាយអាជីវកម្ម និង កម្រិតនៃផលរបរ (ចំណូលដុល ឬ ប្រាក់ចំណូលដែលមិនទាន់កាត់កងការ ចំណាយ) របស់ពួកគេគឺ៖ ទី១ អ្នកជាប់ពន្ធតូច (ផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ៧០០ លានរៀល) ទី២ អ្នកជាប់ពន្ធមធ្យម (ផលរបរប្រចាំឆ្នាំលើសពី ៧០០ លានរៀល ដល់ ២០០០ លានរៀល) និង ទី៣ អ្នកជាប់ពន្ធធំ (ផលរបរប្រចាំឆ្នាំលើសពី ២០០០ លានរៀល)។ ផ្អែកទៅលើច្បាប់ខាងលើនេះ អាជីវកម្មដែលមានផលរបរប្រចាំឆ្នាំក្រោម ២៥០ លានរៀល មិនជាប់ពន្ធលើប្រាក់ ចំណេញឡើយ។ ដូច្នេះហើយ អាជីវកម្មនោះរួចផុតពីកាតព្វកិច្ចចុះបញ្ជីពាណិជ្ជកម្ម។ សរុបមក រាល់ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយដែលស្ថិតនៅក្រោមល័ក្ខខ័ណ្ឌទាំងបីខាងលើមិន តម្រូវឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មឡើយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី មុននឹងប្រកបអាជីវកម្ម ម្ចាស់អាជីវកម្មទាំងឡាយត្រូវសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មពីមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត-ក្រុង ដើម្បីបញ្ជាក់ពី ភាពស្របច្បាប់របស់អាជីវកម្មនោះ៕
ប្រភព៖ ​Biz-Khmer

Monday, October 16, 2017

សាន ស្រីឡៃ ត្រូវបុរសម្នាក់បាញ់សម្លាប់

អតីតបេក្ខភាព The Voice Camboida រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ ត្រូវបានបុរសម្នាក់បាញ់សម្លាប់ នៅហាង កែសម្ផស្សមួយកន្លែង នៅជិតស្ថានីយទូរទស្សន៍អប្សរា ស្ថិត​បណ្ដោយ​ផ្លូវ​លេខ៣៦០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីម៉ោងប្រហែល៤រសៀលនេះ។ ហេតុការណ៍បាញ់សម្លាប់នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្មាន់កាំភ្លើងបានបាញ់ជាច្រើនគ្រាប់ចំទ្រូង​សងខាង និង​ក្បាល​របស់​ ស្រីឡៃ បណ្តាលឲ្យស្លាប់ភ្លាមៗ បន្ទាប់​មក​ក៏បាញ់​សម្លាប់​ខ្លួន​ឯងតែ​ម្ដង​។ បើតាមលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលកំពុងនៅកន្លែងកើតហេតុ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា មុនពេលកើតហេតុស្ដ្រីរងគ្រោះ សាន ស្រីឡៃ (បច្ចុប្បន្នជាតារាចម្រៀង ​ប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស) បានដើរចូលទៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ស្រាប់តែភ្លាមៗនោះ មានឃាតកបានជិះម៉ូតូមកបាញ់ជាច្រើនគ្រាប់ ទៅលើស្ដ្រីរងគ្រោះបណ្ដាលឲ្យដួលស្លាប់ភ្លាមៗតែម្ដង។ ចំពោះមូលហេតុនៃអំពើឃាតកម្មនេះ សមត្ថកិច្ចមិនទាន់អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ជន​ដៃ​ដល់​ និងបណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ៕
អត្ថបទ៖ Sabay

Monday, October 2, 2017

ទៅ​ទិញ​ឡាន​ទម្លាក់ ពី​កុងតឺណ័រ អ្នក​ជំនាញ​ឲ្យ​មើល​តែ​ប៉ុន្មាន​ចំណុច​​ នឹង​ដឹង​ភ្លាមឡាន​ស្អាត​ ឬ​មិន​ស្អាត​

ពលរដ្ឋ​មួយ​ចំនួន​តែង​តែ​រកទិញ​រថយន្ត​តាម​ឃ្លាំង ដែល​ត្រូវ​ឈ្មួញ​ទិញ​យក​ទៅ​ជួសជុល​យ៉ាង​ស្អាត​ ប៉ុន្តែមួួយ​ចំនួន​ចង់បាន​រថយន្តមួយ​ទឹក​​ដែលគេ​ទម្លាក់ពីកុងតឺណ័រ​ ដោយសារ​​អាច​ឃើញ​រូបរាង​ជាក់ស្តែង​ងាយ​សម្រេចចិត្ត​។ តាម​អ្នកជំនាញប្រាប់​ថា ​ទិញ​រថយន្ត​ទម្លាក់​ពី​កុងតឺណ័រ​​មិន​ស្រួល​​​ទេ បើ​មិន​មាន​ជំនាញ​ច្បាស់​លាស់។ លោក ងិន សុភាព ដែលមានបទ​ពិសោធន៍​មើល​រថយន្ត​មួយ​ទឹក​ បាន​ណែនាំ​ប៉ុន្មាន​ចំណុច​ឲ្យ​អតិិថិជន​ចេះ​មើល​ បើ​ទៅ​រក​ទិញ​រថយន្តទម្លាក់កុងតឺណ័រ​ដើម្បី​បាន​​រថយន្ត​​ល្អ​អាច​ទទួល​យក​បាន។ មើល​តាប៊ូ​ចាប់​កង់​ទាំង ៤ ច្រេះសឹក​ឬ​មិន​សឹក​​។ ជា​ធម្មតា​ឡាន​ទម្លាក់ពី​កង់តឺណ័រភ្លាម​ ងាយស្រួល​មើល​ បើ​វា​អត់​ច្រេះ​មាន​ន័យ​ថា​ឡាន​នេះ​នៅ​ល្អ​អាច​យកទៅ​ប្រើបាន ដល់ថ្នាក់​​​មិន​បាច់​មើល​​ម៉ាស៊ីនក៏​បាន​ដែរ។ មើលសាច់ដែក ​ទឹក​ថ្នាំ​ហ្សីន​ឬ​មិន​ហ្សីន។ ​រថយន្ត​ដែល​នៅ​ថ្មី​ទាំង​មូល គេ​កម្រ​ទិញណា​ស់ ដោយសារ​ឡានហ្នឹងគេ​​ប្រើប្រាស់​ច្រើន​​។
មើលសាច់ដែក ​ទឹក​ថ្នាំ​ហ្សីន​ឬ​មិន​ហ្សីន។ ​រថយន្ត​ដែល​នៅ​ថ្មី​ទាំង​មូល គេ​កម្រ​ទិញណា​ស់ ដោយសារ​ឡានហ្នឹងគេ​​ប្រើប្រាស់​ច្រើន​​។ នៅលើ​ឡានគេមាន​បិទ​​​ក្រដា​ស​​បញ្ជាក់​ចំនួន​គីឡូ ដែល​យើង​អាច​ឆែក​មើល​បាន។ ជា​ធម្មតា​ឡាន​នៅគីឡូ​តិច​គេ​ចង់​បាន ហើយ​​សមស្រប​បំផុត​​បើ​ក្រោម ១០ ម៉ឺន​គីឡូ​​​​អាច​ទទួល​យក​បាន​។ មើល​ពូកខាងក្នុង​បើ​នៅ​ថ្មី​ មិន​ស្លក​​ បានន័យ​ថា​ឡាន​​​នេះ​មិន​សូវ​គេ​ប្រើប្រាស់​ច្រើន​​ទេ​។ ចំណុច​មួយ​ទៀត ឡាន​មួយ​ទឹក​តែងតែ​មាន​ការ​ខូចខាត​បុកទង្គិច​​។​ បើ​ប៉ះពាល់​ខាង​ក្រោយ​ មិន​សូវ​បារម្ភ​ទេ​ ប៉ុន្តែ​ខូចខាត​ផ្នែក​ខាង​មុខ​ត្រូវ​ប្រយ័ត្ន​បំផុត​។ ត្រឹម​​ចង្កៀង​មុខ ​ប៉ាន់ណា ឬ​ធុង​ទឹក គេ​អាច​ទិញ​ថ្មី​ប្តូរ​ចេញ​បាន​​ប៉ុន្តែ​បើ​ប៉ះ​ដល់​តួសាក់ស៊ី​ម៉ាស៊ីន វា​ពិបាក​ជួសជុល​ ហើយ​បើ​ជួលជុល​ក៏​មិន​បាន​ល្អ​ដូច​ដើម​ដែរ។
ប្រភព: Sabay

Friday, September 29, 2017

ក្ដៅៗ ដេក​គុក ​គ្រូឣគ្គីនេត្រ ​ប៉ូលិស​ចាប់​រឿង​.........

វ៉ាន់ សុខសីហា ហៅ​ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន៕

សំបុត្រ​យន្តហោះ​ភ្នំពេញ-សៀមរាប តែ​ជាង ៥​ម៉ឺន​រៀល មិន​ចាំ​បាច់ Passport

ប្រិយមិត្ត​ធុញ​ថប់​រឿង​ជិះ​រថយន្ត​ក្រុង​ច្រើន​ម៉ោង​មែន​ទេ… ឥឡូវ​នេះ បើ​ចង់​ដល់​សៀមរាប​ឆាប់ អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ ក្នុង​តម្លៃ​ត្រឹម​តែ ១៣,៥០​ដុល្លារ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ ឡានម៉ីអ៊ែរឡាញ ដោយ​តម្លៃ​នេះ រាប់​បញ្ចូល​ពន្ធ​ទាំង​អស់​រួច​ជា​ស្រេច។ តាម​សេចក្ដី​ប្រកាស​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lanmei Airlines ដែល​បើក​ប្រតិបត្តិការ​នៅ​កម្ពុជា​ឆ្នាំ​២០១៦ កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា តម្លៃ​សំបុត្រ ១៣,៥០​ដុល្លារ​នេះ គឺ​រាប់​បញ្ចូល​ពន្ធ​ទាំង​អស់​រួច​ជា​ស្រេច ហើយ​ពេល​ធ្វើ​ដំណើរ​ក៏​មិន​ត្រូវ​លិខិត​ស្នាម​អ្វី​ច្រើន​ដែរ គឺ​មាន​ត្រឹម​អត្តសញ្ញាណប័ណ្ណ គឺ​អាច​កក់​សំបុត្រ​បាន​ហើយ។
អ្នក​ដំណើរ​នឹង​ធ្វើការ​ហោះហើរ​ដោយ​យន្តហោះ​ធុន​ធំ​ប្រភេទ Airbus A320 ប្រកប​ដោយ​ផាសុខភាព ហើយ​យន្តហោះ​នោះ​សុទ្ធតែ​ជា​យន្តហោះ​ថ្មី​ទាំង​អស់ ដោយ​ចំណាយ​ពេល​ហោះ​ហើរ​មិន​ដល់​មួយ​ម៉ោង​ឡើយ។សម្រាប់​ការ​កក់​សំបុត្រ និង​បញ្ជាក់​ព័ត៌មាន​បន្ថែម ពី​តម្លៃ​ពិសេស​នេះ ប្រិយមិត្ត​អាច​ទាក់​ទង​ទៅ​កាន់​លេខ 023 881 865 / 023 881 893៕
ដោយ៖ តារារស្មី

Wednesday, September 27, 2017

ថាអីចេះខុស!!! ពេលនេះល្បីថា ពេជ្រសោភា ត្រៀមនឹងចូល….

កាលពីពេលកន្លងទៅ លេចឮឡើងផ្អើលសង្គមសិល្បៈថា អ្នកនាង ពេជ្រ សោភា លាឈប់ជា តារា ប្ រចាំ នៅផលិតកម្មហង្សមាស ក្រោយទុំនៅទីនោះរាប់ឆ្នាំ។ ប៉ុន្តែភាពលេចឮនោះ បានរសាយបាត់ទៅវិញ ក្រោយ ពេល អ្នកនាងនៅតែមានមុខដដែល។ យ៉ាងណាមិញ ពេលនេះ មានតម្រុយលើកឡើងថា ពេជ្រ សោភា នឹង លា ឈប់ជាផ្លូវការពី ហង្សមាស បន្ទាប់ពីរកទ្រនំថ្មីឃើញហើយនោះ។ ប្រភពពីអ្នកសិល្បៈ បានលើកឡើងថា អ្នកនាង ពេជ្រ សោភា ពិតជាមានគម្រោងលាឈប់ពីហង្សមាស ប្រាក ដមែន បើទោះជាពេលនេះ អ្នកនាងមិនទាន់ទម្លាយចេញជាសាធារណៈឲ្យមហាជនបានឮ ព្រោះ នោះ ជា រឿង ស ម្ងាត់ក៏ដោយ។ ជុំវិញការលើកឡើងនេះ នៅមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេ ពីអ្នកនាង ពេជ្រ សោភា ក្រោយ ពេល កន្លងមក ធ្លាប់តែទទួលដំណឹងថា អ្នកនាងចង់ដើរចេញពីហង្សមាស ម្តងហើយម្តងទៀត។ គួរជម្រាបថា ថ្មីៗនេះ តារាមួយចំនួនរបស់ផលិតកម្ម ហង្សមាស បានដើរចេញទៅកាន់ផលិតកម្មថោន ដូចជា អ្នក នាង យក់ ឋិតរដ្ឋា កញ្ញា សុន ស្រីពេជ្រ កញ្ញា ឈិត សុវណ្ណាបញ្ញា និងអ្នកដឹកនាំសម្តែងលោក ទីតូ ហើយ ចុង ក្រោយនេះ គឺកំពុងតែល្បីថា ពេជ្រ សោភា ចេញទៅថោនបន្តទៀត៕
ប្រភព៖ nokor-news

នាងខ្ញុង ទម្លាយប្រវត្តិស្នេហា យ៉ាងស៊ីជម្រៅជាមួយ នាយកៃ ដ មុននិងឈានដល់ដំណាក់កាល….

បន្ទាប់ពី​ផ្ទុះ​ពាក្យ​ចចាមអារ៉ាម មួយរយ​:​ធំ​រួចមក​ទីបំផុត​តារា​កំប្លែង​មេម៉ាយ​កូន​១​អ្នកនាង ខ្ញុង បាន​សារភាព​ព្រម​ទទួលស្គាល់ថា ខ្លួន​ពិតជា​មាន​ទំនាក់ទំនង​ស្នេហ៍​ស៊ីជម្រៅ​ជាមួយ​នាយ​កៃ​ដ​ពិតមែន​។ នាង​បញ្ជាក់ថា អ្នក​ទាំង​២​ថែមទាំង​បាន​សែនព្រេន​ជាមួយគ្នា នៅមុខ​ចាស់ទុំ​ទាំងសងខាង​ទៀតផង ហើយ​បច្ចុប្បន្ន​កំពុងតែ​រស់នៅ​ជា​ប្ដី​ប្រពន្ធ​តែម្ដង​។ អ្នក​មេម៉ាយ​កូន​មួយ សម្រស់​បាន អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​នាង ខ្ញុង ដែលជា​តារា​កំប្លែង ប្រចាំ​ស្ថានីយ​ទូរ​ទ​ស្សទ៍ CTN បាន​ទម្លាយ​ថា «​ដំបូង​ឡើយ​ខ្លួន​គិតថា ចង់​លាក់បាំង​ខ្លាច​មហាជន​ដឹងថា មាន​ប្ដី​ហើយ​អាច​ធ្លាក់​ប្រជាប្រិយភាព ប៉ុន្តែ​ដោយ​ដំណឹង​ស្នេហា​នេះ មហាជន​បានដឹង​ខ្លះ​ហើយ ក៏​ព្រម​ទម្លាយ​ឲ្យ​អស់សាច់​រឿង តែម្ដងទៅ​។ នាង​ខ្ញុំ និង​នាយ​កៃ​ដ ដំបូង​ឡើយ គឺ​រាប់អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ ដោយសារ CTN ហៅ​អតីត​អ្នក​ដែលមាន​សមត្ថភាព ដែល​ធ្លាប់​ចូល​ប្រឡង មក​ចូល​លេង​កំប្លែង ដោយ​ពង្រីក​ក្រុម​ថ្មី ទើប​នាង​ខ្ញុំ​បាន​ជួប​នាយ កៃ​ដ​ហើយក៏​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​គ្នា ស៊ីជម្រៅ​បន្តិច​ម្ដងៗ​»​។
អ្នកនាង ខ្ញុង បន្តថា «​នាយ​កៃ​ដ ធ្លាប់មាន​ប្រពន្ធ និង​មានកូន​ប្រុស​ម្នាក់ អាយុ​ប្រហែល​៤​ឆ្នាំ ដោយ នាយ កៃ​ដ ទើបតែ​លែងលះ​ប្រពន្ធ ដាច់ស្រេច​ជាង​៥​ខែ​នេះ​ទេ ដោយ នាយ​កៃ​ដ តាម​ស្រឡាញ់​នាង​យូរហើយ និង​ឃើញថា នាយ​បាន​លែងលះ​ប្រពន្ធ​ដាច់ស្រេច មិន​ជំពាក់ជំពិន​ស្រី​ណា​ផ្សេងទៀត គួបផ្សំ​ខ្លួន​មិន​ចង់​នៅ​មេម៉ាយ​យូរពេក ដូច្នេះ​ក៏​សម្រេចចិត្ត ជ្រើសរើស​នាយ​កៃ​ដ ជា​គូ​អនាគត​តែម្ដងទៅ​!»​។ អ្នកនាង ខ្ញុង បានបញ្ជាក់ថា មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ទាំងពីរ​ជ្រើសរើស​ការ​សែនព្រេន មិន​ធ្វើ​ពិធី​រៀប​អាពាហ៍ពិពាហ៍ ក៏​ព្រោះតែ​នាង​គិតថា ខ្លួន​មិនសូវមាន​ប្រាក់​ច្រើន ម្យ៉ាង​ទាំងសងខាង​សុទ្ធតែ​មេម៉ាយ​ដូចគ្នា ក៏​សម្រេចចិត្ត​សែនព្រេន​តែម្ដងទៅ​។
By: Mr. Blue